ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯង ហាសប្បញ្ញានោះ ដែលតែង មានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញា ជាគ្រឿងពិចារណាឃើញនូវការមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ជាធម្មជាតដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀង ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលបានអប់រំ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា