ប្រាជ្ញា​ទាំង ៩ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ហា​សប្ប​ញ្ញា។ ហា​សប្ប​ញ្ញា ជា​តួ​បដិភាណប្បដិសម្ភិទា (ព្រោះថា) ហា​សប្ប​ញ្ញា​នោះ តែង​មាន​អត្ថប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវ​អត្ថ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​ធម្មប្បដិ​សម្ភិទា ព្រោះ​ការកំណត់​នូវ​ធម៌ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​និរុត្តិប្បដិ​សម្ភិទា ព្រោះ​ការកំណត់​នូវ​និរុត្តិ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​បដិភាណប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវ​បដិភាណ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា នេះឯង​ហា​សប្ប​ញ្ញា​នោះ ដែល​តែង​មាន​បដិសម្ភិទា​ទាំង ៤ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា។
 [១៣២] ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​រូប ដែល​បុគ្គល អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច
ថយ | ទំព័រទី ២២៤ | បន្ទាប់