ពួកមួយ ជាអ្នកដល់នូវអសេក្ខប្បដិសម្ភិទា បុគ្គលណាដែលដល់នូវអសេក្ខប្បដិសម្ភិទា បុគ្គលពួកនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលអ្នកច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើនដោយការពិចារណាពីរពួក។ ឯបុគ្គលដែលដល់នូវអសេក្ខប្បដិសម្ភិទាមាន ២ ពួក គឺពួកមួយ ដល់នូវសាវកបារមី ពួកមួយមិនដល់នូវសាវកបារមី បុគ្គលណាដល់នូវសាវកបារមី បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលអ្នកច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើនដោយការពិចារណាពីរពួក។ ឯបុគ្គលអ្នកដល់នូវអសេក្ខប្បដិសម្ភិទាមាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសាវកបារមី ពួកមួយជាបច្ចេកសម្ពុទ្ធ