ដូច្នោះ បុគ្គល​ត្រាស់​ដឹង​ដោ​យក​ម្មស្ស​កតា​ចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោ​យក​ម្មស្ស​កតា​ចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ បុគ្គល​ត្រាស់​ដឹង ដោ​យស​ច្ចា​នុ​លោមិ​កចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោ​យស​ច្ចា​នុ​លោមិ​កចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ បុគ្គល​ត្រាស់​ដឹង ដោយ​អតីត​ចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោយ​អតីត​ចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ​បុគ្គល​ត្រាស់​ដឹង ដោយ​អនាគត​ចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោយ​អនាគត​ចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ បុគ្គល​ត្រាស់​ដឹង ដោយ​បច្ចុប្បន្ន​លោកិយចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោយ​បច្ចុប្បន្ន​លោកិយចិត្ត​ផង ដោយ​ញាណ​ផង ត្រាស់​ដឹង​ដោយ​បច្ចុប្បន្ន​ចិត្ត​ផង ដោយ​ញាណ​ផង ក្នុង​ខណៈ​នៃ​លោកុត្តរ​មគ្គ។
 [១៦៧] បុគ្គល​ត្រាស់​ដឹង ដោយ​បច្ចុប្បន្ន​ចិត្ត​ផង ដោយ​ញាណ​ផង ក្នុង​ខណៈ​នៃ​លោកុត្តរ​មគ្គ តើ​ដូចម្តេច។ ក្នុង​ខណៈ​នៃ​លោកុត្តរ​មគ្គ ចិត្ត​មាន​កិរិយា​កើតឡើង ជា​អធិបតី ជាហេតុ ជា​បច្ច័យ​នៃ​ញាណ ចិត្ត​ដែល​ប្រកបដោយ​ញាណ​នោះ មាន​ព្រះនិព្វាន​ជា​អារម្មណ៍
ថយ | ទំព័រទី ២៨៧ | បន្ទាប់