ការត្រាស់ដឹងដោយការពិចារណា គឺឧបេក្ខាសម្ពោជ្ឈង្គ ការត្រាស់ដឹងដោយការមិនញាប់ញ័រ ចំពោះហេតុមិនគួរជឿ គឺសទ្ធាពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីខ្ជិលច្រអូស គឺវីរិយពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីប្រហែស គឺសតិពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីរាយមាយ គឺសមាធិពលៈ ការត្រាស់ដឹងដោយកិរិយា មិនញាប់ញ័រ ចំពោះអវិជ្ជា គឺបញ្ញាពលៈ ការត្រាស់ដឹងដោយសេចក្តីជឿស៊ប់ គឺសទ្ធិន្ទ្រិយ ការត្រាស់ដឹងដោយការផ្គងឡើង គឺវីរិយិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាប្រុង គឺសតិន្ទ្រិយ ការត្រាស់ដឹងដោយការមិនរាយមាយ គឺសមាធិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាយល់ គឺបញ្ញិន្ទ្រិយ ការត្រាស់ដឹង គឺឥន្ទ្រិយ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺពលៈ ដោយអត្ថថាមិនញាប់ញ័រ ការត្រាស់ដឹងគឺពោជ្ឈង្គ ដោយអត្ថថាចេញចាកវដ្តៈ ការត្រាស់ដឹងគឺមគ្គ ដោយអត្ថថាជាហេតុ ការត្រាស់ដឹង គឺសតិប្បដ្ឋាន ដោយអត្ថថាប្រុង ការត្រាស់ដឹង គឺសម្មប្បធាន ដោយអត្ថថាតម្កល់ ការត្រាស់ដឹង គឺឥទ្ធិបាទ ដោយអត្ថថាសម្រេច ការត្រាស់ដឹងគឺសច្ចៈ ដោយអត្ថថា ទៀងទាត់