ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថា ស្ងប់ ការត្រាស់ដឹង គឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិព្វាន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។ ភិក្ខុនោះ តែងលះកិលេស ដែលកន្លងហើយ លះកិលេសដែលមិនទាន់មានមក លះកិលេសដែលកើតចំពោះមុខ។
[១៧០] ពាក្យថា លះកិលេសដែលកន្លងហើយ សំនួរថា បើលះកិលេសដែលកន្លងហើយ មានតែញុំាងកិលេសដែលអស់ហើយឲ្យអស់ ញុំាងកិលេសដែលរលត់ហើយឲ្យរលត់ ញុំាងកិលេសដែលសាបសូន្យហើយឲ្យសាបសូន្យ ញុំាងកិលេសដែលវិនាសហើយឲ្យវិនាស គឺថា កិលេសជាតណាកន្លងហើយ មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយទេ។
ពាក្យថា លះកិលេសដែលមិនទាន់មក សំនួរថា បើលះកិលេសដែលមិនទាន់មក មានតែ លះកិលេស ដែលមិនទាន់កើត លះកិលេសដែលមិនទាន់ដុះ លះកិលេសដែលមិនទាន់ផុសឡើង លះកិលេសដែលមិនទាន់កើតប្រាកដ គឺថា កិលេសជាតណា ដែលមិនទាន់មក មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលមិនទាន់មកទេ។