ពាក្យ​ថា លះកិលេស​ដែល​កើត​ចំពោះមុខ សំនួរ​ថា បើ​លះកិលេស​ដែល​កើត​ចំពោះមុខ មានតែ​ភិក្ខុ​អ្នក​ត្រេកអរ លះ​រាគៈ អ្ន​កប្រ​ទុ​ស្ត លះ​ទោសៈ អ្នក​វង្វេង លះ​មោហៈ អ្នកប្រកួត​ប្រកាន់ លះ​មានះ អ្នក​ស្ទាបអង្អែល លះ​ទិដ្ឋិ អ្នកមាន​ចិត្តរាយមាយ លះ​ឧទ្ធច្ចៈ អ្នក​ដល់​នូវ​ការ​មិន​ដាច់ស្រេច លះ​វិចិកិច្ឆា អ្នកមាន​ព្យាយាម លះ​អនុស័យ គឺថា​ធម៌​ខ្មៅ និង​ធម៌​ស តែង​ជាប់គ្នា​ជា​គូរ​ប្រព្រឹត្តទៅ មគ្គ​ភាវនា ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​ធម៌​ទាំងពីរ​នោះ​ឬ។ ចម្លើយ​ថា មិនមែន​លះកិលេស​ដែល​កន្លង​ហើយ មិនមែន​លះកិលេស​ដែល​មិនទាន់​មក មិនមែន​លះកិលេស​ដែល​កើត​ចំពោះមុខ​ទេ។
 [១៧១] បើ​មិនមែន​លះកិលេស​ដែល​កន្លង​ហើយ មិនមែន​លះកិលេស​ដែល​មិនទាន់​មក មិនមែន​លះកិលេស​ដែល​កើត​ចំពោះមុខ​ទេ បើ​ដូច្នោះ មានតែ មគ្គ​ភាវនា​មិន​មាន ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល​មិន​មាន ការ​លះកិលេស​មិន​មាន ការ​ត្រាស់​ដឹង​ធម៌​មិន​មាន​ឬ។
ថយ | ទំព័រទី ២៩៣ | បន្ទាប់