ពាក្យថា លះកិលេសដែលកើតចំពោះមុខ សំនួរថា បើលះកិលេសដែលកើតចំពោះមុខ មានតែភិក្ខុអ្នកត្រេកអរ លះរាគៈ អ្នកប្រទុស្ត លះទោសៈ អ្នកវង្វេង លះមោហៈ អ្នកប្រកួតប្រកាន់ លះមានះ អ្នកស្ទាបអង្អែល លះទិដ្ឋិ អ្នកមានចិត្តរាយមាយ លះឧទ្ធច្ចៈ អ្នកដល់នូវការមិនដាច់ស្រេច លះវិចិកិច្ឆា អ្នកមានព្យាយាម លះអនុស័យ គឺថាធម៌ខ្មៅ និងធម៌ស តែងជាប់គ្នាជាគូរប្រព្រឹត្តទៅ មគ្គភាវនា ប្រកបដោយសេចក្តីសៅហ្មង ដោយធម៌ទាំងពីរនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ។
[១៧១] បើមិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ បើដូច្នោះ មានតែ មគ្គភាវនាមិនមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមិនមាន ការលះកិលេសមិនមាន ការត្រាស់ដឹងធម៌មិនមានឬ។
[១៧១] បើមិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ បើដូច្នោះ មានតែ មគ្គភាវនាមិនមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមិនមាន ការលះកិលេសមិនមាន ការត្រាស់ដឹងធម៌មិនមានឬ។