មិនមែន​ដូច្នោះ​ទេ មគ្គ​ភាវនា​មាន ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល​មាន ការ​លះកិលេស​មាន ការ​ត្រាស់​ដឹង​នូវ​ធម៌​មាន ឧបមាដូចជា​អ្វី ដូចជា​ដើមឈើ​ចំទង់ មិនទាន់​មាន​ផ្លែ បុរស​កាត់​ផ្តាច់​ឈើ​នុ៎ះ​ត្រង់​គល់ ឯអជាត​ផល​ណា​របស់​ឈើ​នោះ ដែល​មិនទាន់​ចេញ ក៏​លែង​ចេញ ដែល​មិនទាន់​កើត ក៏​លែងកើត ដែល​មិនទាន់​ពក ក៏​លែង​ពក ដែល​មិនទាន់​កើត​ប្រាកដ ក៏​លែងកើត​ប្រាកដ មាន​ឧបមា​ដូចម្តេច​មិញ មាន​ឧបេ​មេយ្យ​ដូច ការ​កើតជា​ហេតុ ការ​កើតជា​បច្ច័យ នៃ​ការ​កើត​កិលេស ចិត្ត​តែង​ស្ទុះ​ទៅ​ក្នុង​ការ​មិនកើត ព្រោះ​ឃើញ​ទោស​ក្នុង​ការ​កើត ព្រោះតែ​ចិត្ត​ស្ទុះ​ទៅ​ក្នុង​ការ​មិនកើត បាន​ជា​កិលេស​ទាំងឡាយ​ណា ដែល​មានការ​កើតឡើង​ជា​បច្ច័យ គប្បី​កើតឡើង កិលេស​ទាំងនោះ ដែល​មិនទាន់​កើត ក៏​លែងកើត ដែល​មិនទាន់​ដុះ ក៏​លែង​ដុះ ដែល​មិនទាន់​ផុស ក៏​លែង​ផុស ដែល​មិនទាន់​កើត​ប្រាកដ ក៏​លែងកើត​ប្រាកដ។ ការ​រលត់ទុក្ខ ព្រោះ​ការ​រលត់​នៃ​ហេតុ យ៉ាងនេះ​ឯង ហេតុ​គឺ​ការប្រព្រឹត្ត​ទៅ ហេតុ​គឺ​និមិត្ត ហេតុ​គឺ​ការ​ប្រមូល​មក ឯការ​ប្រមូល​មក ជា​បច្ច័យ​នៃ​ការ​កើត​នូវ​កិលេស ចិត្ត​តែង​ស្ទុះ​ទៅ​ក្នុង​ការ​មិន​ប្រមូល ព្រោះ​ឃើញ​ទោស
ថយ | ទំព័រទី ២៩៤ | បន្ទាប់