ចម្រើន​សម្មាអាជីវៈ ចម្រើន​សម្មា​វាយាមៈ ចម្រើន​សម្មាសតិ ចម្រើន​សម្មាសមាធិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​វិ​រាគៈ អាស្រ័យ​និរោធ បង្អោន​ទៅ​ដើម្បី​លះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​លុះតែ​អាស្រ័យ​សីល តាំងនៅ​ក្នុង​សីល​ហើយ ទើប​ចម្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន ទើប​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន យ៉ាងនេះ​ឯង។
 ម្នាល​ភិក្ខុ​ទាំងឡាយ ពីជគាម និង​ភូតគាម​ទាំងឡាយ​ណាមួយ ពីជគាម និង​ភូតគាម​ទាំងអស់​នោះ តែង​អាស្រ័យ​ផែនដី តាំងស៊ប់​លើ​ផែនដី​ហើយ ទើបដល់​នូវ​ការ​ចម្រើន លូតលាស់ ធំ​ទូលាយ​បាន ពីជគាម និង​ភូតគាម​ទាំង​នុ៎ះ តែង​ដល់​នូវ​ការ​ចម្រើន​លូតលាស់ ធំ​ទូលាយ ដោយហេតុ​យ៉ាងនេះ មាន​ឧបមា​ដូចម្តេច​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ឧបមេយ្យ​ដូច​ភិក្ខុ កាល​អាស្រ័យ​សីល តាំងនៅ​ក្នុង​សីល​ហើយ ចម្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ ហើយ​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ ទើបដល់​នូវ​ការ​ចម្រើន​លូតលាស់ ធំ​ទូលាយ ក្នុង​ធម៌​ទាំងឡាយ​បាន។
ថយ | ទំព័រទី ២៩៧ | បន្ទាប់