[១៧៥] សម្មាទិដ្ឋិ មាន​វិវេក ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវិ​វេក ១ តទង្គ​វិវេក ១ សមុច្ឆេទ​វិវេក ១ បដិ​ប្ប​ស្ស​ទ្ធិ​វិវេក ១ និស្សរណ​វិវេក ១។ ឯវិ​ក្ខម្ភ​នវិ​វេក សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ​ទាំងឡាយ ហើយ​ចម្រើន​បឋមជ្ឈាន តទង្គ​វិវេក សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ​ទាំងឡាយ ហើយ​ចម្រើន​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី​ទំ​លុះ​ទំ​លាយ សមុច្ឆេទ​វិវេក សម្រាប់​បុគ្គល កាល​ចម្រើន​មគ្គ​ជា​លោ​កុត្ត​រៈ ដែល​ដល់​នូវ​ការ​អស់​ទៅ បដិ​ប្ប​ស្ស​ទ្ធិ​វិវេក មាន​ក្នុង​ខណៈ​នៃ​ផល និស្សរណ​វិវេក គឺ ជា​និរោធ និព្វាន។ នេះ​សម្មាទិដ្ឋិ មាន​វិវេក ៥។ បុគ្គល​ណា មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់​ហើយ ក្នុង​វិវេក​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា អធិដ្ឋាន​ល្អ​ហើយ។
 [១៧៦] សម្មាទិដ្ឋិ មាន​វិ​រាគៈ ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវិ​រាគៈ ១ តទង្គ​វិ​រាគៈ ១ សមុច្ឆេទ​វិ​រាគៈ ១ បដិ​ប្ប​ស្ស​ទ្ធិ​វិ​រាគៈ ១ និស្សរណ​វិ​រាគៈ ១។ វិ​ក្ខម្ភ​នវិ​រាគៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ ហើយ​ចម្រើន​នូវ​បឋមជ្ឈាន តទង្គ​វិ​រាគៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ ហើយ​ចម្រើន​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី​ទំ​លុះ​ទំ​លាយ
ថយ | ទំព័រទី ២៩៩ | បន្ទាប់