ឯឥរិយាបថចរិយា សម្រាប់បុគ្គលអ្នកបរិបូណ៌ដោយបណិធិ (ការប្រាថ្នា) អាយតនចរិយា សម្រាប់បុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ សតិចរិយា សម្រាប់បុគ្គលអ្នកមានកិរិយានៅដោយមិនប្រមាទ សមាធិចរិយា សម្រាប់បុគ្គលអ្នកប្រកបក្នុងអធិចិត្ត ញាណចរិយា សម្រាប់បុគ្គលអ្នកបរិបូណ៌ដោយប្រាជ្ញា មគ្គចរិយា សម្រាប់បុគ្គលអ្នកប្រតិបត្តិត្រូវ បត្តិចរិយា សម្រាប់បុគ្គលអ្នកបានសមេ្រចផលហើយ លោកត្ថចរិយា សម្រាប់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ សម្រាប់ព្រះបច្ចេកពុទ្ធទាំងឡាយ ដោយចំណែកខ្លះ សម្រាប់សាវ័កទាំងឡាយ ដោយចំណែកខ្លះ នេះចរិយា ៨។
[១៨៧] ចរិយា មាន ៨ ដទៃទៀត គឺ បុគ្គលកាលជឿស៊ប់ ប្រព្រឹត្តដោយសទ្ធា ១ កាលផ្គង ប្រព្រឹត្តដោយព្យាយាម ១ កាលប្រុង ប្រព្រឹត្តដោយសតិ ១ កាលធ្វើនូវការមិនរាយមាយ ប្រព្រឹត្តដោយសមាធិ ១ កាលដឹង ប្រព្រឹត្តដោយបញ្ញា ១ កាលដឹងច្បាស់ ប្រព្រឹត្តដោយវិញ្ញាណ ១ ប្រព្រឹត្តដោយវិសេសចរិយា ព្រោះគិតថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ១ ប្រព្រឹត្តដោយអាយតនចរិយា ព្រោះគិតថា កុសលធម៌ទាំងឡាយ តែងចម្រើនដល់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ ១ នេះ ចរិយា ទាំង ៨។