រមែងជិនណាយមិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤ គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ១ ភាវនា
ពាក្យថា ភាវនា បានដល់ភាវនា ៤ គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ១ ភាវនា