ដោយ​អត្ថ​ថា​ដឹកនាំ​នូវ​សេចក្តី​ព្យាយាម ដ៏​សមគួរ​ដល់​ធម៌​នោះ ១ ភាវនា ដោយ​អត្ថ​ថា​ជា​គ្រឿង​សេព​រឿយ ៗ ១ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ពិចារណា​ឃើញ​នូវ​ពួក​ទឹក ពួក​ភ្លើង ពួក​ខ្យល់ ពួក​សក់ ពួក​រោម ពួក​សម្បុរថ្ងៃ ពួក​ស្បែក ពួក​សាច់ ពួក​សរសៃ ពួក​ឆ្អឹង ពួក​ខួរ​ក្នុង​ឆ្អឹង ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ ពិចារណា​ឃើញថា​ជា​ទុក្ខ មិនមែន​ថា​ជា​សុខ​ទេ ពិចារណា​ឃើញថា​មិនមែន​ខ្លួន មិនមែន​ថា​ជា​ខ្លួន​ទេ រមែង​នឿយណាយ មិន​រីករាយ​ទេ រមែង​ជិនណាយ មិន​ត្រេកអរ​ទេ រមែង​រំលត់ មិន​ឲ្យ​កើត​ទេ រមែង​លះបង់ មិន​ប្រកាន់​ទេ កាលពី​ចារ​ណា​ឃើញថា មិន​ទៀង រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ទៀង កាល​ពិចារណា​ឃើញថា​ជា​ទុក្ខ រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ជា​សុខ កាល​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ជា​ខ្លួន កាល​នឿយណាយ រមែង​លះបង់​នូវ​សេចក្តី​រីករាយ កាល​ជិនណាយ រមែង​លះបង់​តម្រេក កាល​រំលត់ រមែង​លះបង់​នូវ​ការ​កើត
ថយ | ទំព័រទី ៣២៣ | បន្ទាប់