ដោយអត្ថថាដឹកនាំនូវសេចក្តីព្យាយាម ដ៏សមគួរដល់ធម៌នោះ ១ ភាវនា ដោយអត្ថថាជាគ្រឿងសេពរឿយ ៗ ១ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវពួកទឹក ពួកភ្លើង ពួកខ្យល់ ពួកសក់ ពួករោម ពួកសម្បុរថ្ងៃ ពួកស្បែក ពួកសាច់ ពួកសរសៃ ពួកឆ្អឹង ពួកខួរក្នុងឆ្អឹង ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពីចារណាឃើញថា មិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត