រមែង​ជិនណាយ​មិន​ត្រេកអរ​ទេ រមែង​រំលត់ មិន​ឲ្យ​កើត​ទេ រមែង​លះបង់ មិន​ប្រកាន់​ទេ កាល​ពិចារណា​ឃើញថា​មិន​ទៀង រមែង​លះបង់​សេចក្តី​សំគាល់​ថា​ទៀង កាល​ពិចារណា​ឃើញថា​ជា​ទុក្ខ រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ជា​សុខ កាល​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ខ្លួន កាល​នឿយណាយ រមែង​លះបង់​នូវ​សេចក្តី​រីករាយ កាល​ជិនណាយ រមែង​លះបង់​តម្រេក កាល​រំលត់ រមែង​លះបង់​នូវ​ការ​កើត កាល​លះបង់ រមែង​លះបង់​នូវ​ការ​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​នូវ​កាយ ដោយ​អាការ​ទាំង ៧ នេះ កាយ ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ឯស​តិ ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​កាយ​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ព្រោះហេតុនោះ លោក​ពោល​ថា កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ភាវនា ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ គឺ ភាវនា ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ធម៌ ដែល​កើត​ហើយ​ក្នុង​ទីនោះ ១ ភាវនា ដោយ​អត្ថ​ថា​ឥន្រ្ទិយ​ទាំងឡាយ មាន​រស​តែមួយ ១ ភាវនា
ថយ | ទំព័រទី ៣២២ | បន្ទាប់