កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ យ៉ាងនេះឯង។
[១៩៩] ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវសុខវេទនាថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនាឈ្មោះថា ឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។