ជា​ធម៌ លំដាប់នោះ សេចក្តី​រាយមាយ សេចក្តី​អណ្តែត​អណ្តូង (ក៏​កើតឡើង) ភិក្ខុ​មានចិត្ត​ច្រួល​ច្រាល់​ដោយ​ឧទ្ធច្ចៈ​នោះ រមែង​មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ ថា​មិនមែន​ខ្លួន នូវ​ការ​ប្រាកដ​ថា​មិន​ទៀង នូវ​ការ​ប្រាកដ​ថា​ជា​ទុក្ខ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ចិត្ត មិន​ច្រួល​ច្រាល់​ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌។បេ។ ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស យ៉ាងនេះ​ឯង។
 [១៤] កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប ថា​មិន​ទៀង។បេ។ កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប ថា​ជា​ទុក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប ថា​មិនមែន​ខ្លួន នូវ​វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរាមរណៈ ថា​មិន​ទៀង កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរាមរណៈ​ថា ជា​ទុក្ខ កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរាមរណៈ ថា​មិន មែន​ខ្លួន ពន្លឺ​កើតឡើង ញាណ​កើតឡើង បីតិ​កើតឡើង បស្ស​ទ្ធិ​កើតឡើង សុខ​កើតឡើង អធិមោក្ខ​កើតឡើង បគ្គា​ហៈ​កើតឡើង ឧប​ដ្ឋានៈ​កើតឡើង ឧបេក្ខា​កើតឡើង និ​ក្ក​ន្តិ​កើតឡើង ភិក្ខុ​នោះ​រមែង​ពិចារណា​នូវ​និ​ក្ក​ន្តិ​ថា និ​ក្ក​ន្តិ​ជា​ធម៌
ថយ | ទំព័រទី ៣៨ | បន្ទាប់