ចិត្ត​រមែង​ញាប់ញ័រ ដោយហេតុ​ទាំងឡាយ​ណា ហេតុ​ទាំងនេះ​មាន ១០ គឺ ចិត្ត​ញាប់ញ័រ​ព្រោះ​ពន្លឺ ១ ញាណ ១ បីតិ ១ បស្ស​ទ្ធិ ១ សុខ ១ ញាប់ញ័រ​ព្រោះ​អធិមោក្ខ ១ បគ្គា​ហៈ ១ ឧប​ដ្ឋានៈ ១ ការពិចារណា​ដោយ​ឧបេក្ខា​ក្នុង​ឧបេក្ខា ១ និ​ក្ក​ន្តិ ១ ភិក្ខុ​ណា សន្សំ​បញ្ញា​ហើយ ភិក្ខុ​នោះ ឈ្មោះថា​ជា​អ្នក​ឆ្លៀវឆ្លាស ចំពោះ​ឧទ្ធច្ចៈ​ក្នុង​ធម៌ រមែង​មិនដល់​នូវ​សេចក្តី​វង្វេង ទាំង​ដឹង​ច្បាស់​នូវ​ការ​ប្រមូល​ចិត្ត និង​ការ​រាយមាយ ដោយហេតុ ៤ នេះ គឺ​ចិត្ត​ភាវនា ញាប់ញ័រ សៅហ្មង ឃ្លាត ១ ចិត្ត​ភាវនា ញាប់ញ័រ សៅហ្មង សាបសូន្យ ១ ចិត្ត​ភាវនា បរិសុទ្ធ មិន​សៅហ្មង មិន​សាបសូន្យ ១ ចិត្ត​ភាវនា មិន រាយមាយ មិន​សៅហ្មង មិន​ឃ្លាត ១ និង​ការ​ច្រួល​ច្រាល់ ដោយហេតុ ១០ យ៉ាង។

ចប់ យុគ​នទ្ធ​កថា។

ថយ | ទំព័រទី ៤០ | បន្ទាប់