មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​នេះឯង ជាម​គ្គ​ដ៏​ខ្ពង់ខ្ពស់ ប្រសើរ​វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាង​មគ្គ​របស់​ពួក​សមណព្រាហ្មណ៍​ច្រើន​នាក់ ដែល​ប្រកាន់​លទ្ធិ​ដទៃ​ទាំងអម្បាល​ម៉ាន ហេតុ​នោះ មគ្គ​ប្រកបដោយ​អង្គ ៨ ប្រសើរ​ជាង​មគ្គ​ទាំងឡាយ។
 [៦០] ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ណាយ​ចាក​កាមរាគ​សញ្ញោជនៈ ចាក​បដិ​ឃញ្ញោ​ជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ ចាក​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត រមែង​ណាយ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ណាយ ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិ​រាគៈ មានការ​ណាយ​ជា​អារម្មណ៍ មានការ​ណាយ​ជា​គោចរ ប្រកប​ក្នុង​ការ​ណាយ ឋិតនៅ​ក្នុង​ការ​ណាយ តម្កល់​ស៊ប់​ក្នុង​ការ​ណាយ។ ពាក្យ​ថា វិ​រាគៈ បាន​ដល់ វិ​រាគៈ ២ យ៉ាង វិ​រាគៈ គឺ​និព្វាន ១ វិ​រាគៈ គឺ​ពួក​ធម៌​ណា​កើត​ហើយ ព្រោះ​មាន​និព្វាន​ជា​អារម្មណ៍ ធម៌​ទាំងអស់​នោះ តែង​មាន​សេចក្តី​ណាយ ១ វិ​រាគៈ​ជាម​គ្គ ព្រោះ​អង្គ ៧ ដែល​កើតជា​មួយ​គ្នា រមែង​ដល់​នូវ​ការ​ណាយ ផ្លូវ​ប្រកបដោយ​អង្គ ៨ ឈ្មោះថា​មគ្គ ព្រោះ​ព្រះពុទ្ធ​ទាំងឡាយ និង​សាវ័ក​ទាំងឡាយ តែង​ទៅកាន់​ទិស​ដែលគេ​មិនធ្លាប់​ទៅ គឺ​ព្រះនិព្វាន ដោយសារ​មគ្គ​នុ៎ះ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏
ថយ | ទំព័រទី ១២១ | បន្ទាប់