ក្នុង​ការ​ប្រមូល ព្រោះតែ​ចិត្ត​ស្ទុះ​ទៅ ក្នុង​ការ​មិន​ប្រមូល បាន​ជា​កិលេស​ទាំងឡាយ​ណា ដែល​មានការ​ប្រមូល​ជា​បច្ច័យ គប្បី​កើតឡើង កិលេស​ទាំងនោះ ដែល​មិនទាន់​កើត ក៏​លែងកើត ដែល​មិនទាន់​ដុះ ក៏​លែង​ដុះ ដែល​មិនទាន់​ផុស​ឡើង ក៏​លែង​ផុស​ឡើង ដែល​មិនទាន់​កើត​ប្រាកដ ក៏​លែង កើត​ប្រាកដ។ ការ​រលត់ទុក្ខ ព្រោះ​រលត់​ហេតុ យ៉ាងនេះ។ មគ្គ​ភាវនា​មាន ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល​មាន ការ​លះកិលេស​មាន ការ​ត្រាស់​ដឹង​ធម៌​មាន យ៉ាងនេះ​ឯង។

ចប់ អភិ​សមយ​កថា។

ថយ | ទំព័រទី ២៩៥ | បន្ទាប់