ឯឥរិយាបថ​ចរិយា សម្រាប់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បណិធិ (ការ​ប្រាថ្នា) អាយតន​ចរិយា សម្រាប់​បុគ្គល​អ្នកមាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ សតិ​ចរិយា សម្រាប់​បុគ្គល​អ្នកមាន​កិរិយា​នៅ​ដោយ​មិន​ប្រមាទ សមាធិ​ចរិយា សម្រាប់​បុគ្គល​អ្នក​ប្រកប​ក្នុង​អធិចិត្ត ញាណ​ចរិយា សម្រាប់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​ប្រាជ្ញា មគ្គ​ចរិយា សម្រាប់​បុគ្គល​អ្នកប្រតិបត្តិ​ត្រូវ បត្តិ​ចរិយា សម្រាប់​បុគ្គល​អ្នក​បាន​សមេ្រច​ផល​ហើយ លោកត្ថចរិយា សម្រាប់​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ សម្រាប់​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ដោយ​ចំណែក​ខ្លះ សម្រាប់​សាវ័ក​ទាំងឡាយ ដោយ​ចំណែក​ខ្លះ នេះ​ចរិយា ៨។
 [១៨៧] ចរិយា មាន ៨ ដទៃទៀត គឺ បុគ្គល​កាល​ជឿស៊ប់ ប្រព្រឹត្ត​ដោយ​សទ្ធា ១ កាល​ផ្គង ប្រព្រឹត្ត​ដោយ​ព្យាយាម ១ កាល​ប្រុង ប្រព្រឹត្ត​ដោយ​សតិ ១ កាល​ធ្វើ​នូវ​ការ​មិន​រាយមាយ ប្រព្រឹត្ត​ដោយ​សមាធិ ១ កាល​ដឹង ប្រព្រឹត្ត​ដោយ​បញ្ញា ១ កាល​ដឹង​ច្បាស់ ប្រព្រឹត្ត​ដោយ​វិញ្ញាណ ១ ប្រព្រឹត្ត​ដោយ​វិសេស​ចរិយា ព្រោះ​គិតថា បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ រមែង​បាន​នូវ​គុណវិសេស ១ ប្រព្រឹត្ត​ដោយ​អាយតន​ចរិយា ព្រោះ​គិតថា កុសលធម៌​ទាំងឡាយ តែង​ចម្រើន​ដល់​បុគ្គល​អ្នកប្រតិបត្តិ​យ៉ាងនេះ ១ នេះ ចរិយា ទាំង ៨។
ថយ | ទំព័រទី ៣១០ | បន្ទាប់