បញ្ញា​វគ្គ សតិ​ប្ប​ដ្ឋាន​កថា
សាវត្ថី​បរិបុណ្ណ​និទាន


 [១៩៧] ម្នាល​ភិក្ខុ​ទាំងឡាយ សតិ​ប្ប​ដ្ឋាន​នេះ មាន ៤ សតិ​ប្ប​ដ្ឋាន ៤ តើ​អ្វីខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់​នូវ​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១ ជា​អ្នក​ពិចារណា​ឃើញ​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ។បេ។ ១ នូវ​ចិត្ត​ក្នុងចិត្ត ១ នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី គប្បី​កម្ចាត់បង់​នូវ​អភិ​ជ្ឈាន និង​ទោមនស្ស​ក្នុង​លោក ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង សតិ​ប្ប​ដ្ឋាន ៤។
 [១៩៨] ជា​អ្នក​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ តើ​ដូចម្តេច។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ពិចារណា​ឃើញ​នូវ​ពួក​ដី ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ ពិចារណា​ឃើញ​នូវ​ពួក​ដី ថា​ជា​ទុក្ខ មិនមែន​ថា​ជា​សុខ​ទេ ពិចារណា​ឃើញ​នូវ​ពួក​ដី ថា​មិនមែន​ខ្លួន មិនមែន​ថា​ជា​ខ្លួន​ទេ រមែង​នឿយណាយ មិន​រីករាយ​ទេ
ថយ | ទំព័រទី ៣២១ | បន្ទាប់