អានន្ទនោះ នឹងផ្គងព្យាយាម មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ហត្ថិនាគមាតង្គៈទាំងឡាយ មានអាយុ ៦០ ទើបថយកម្លាំង នៅក្នុងព្រៃ ចុះប្រេងដោយអាការ ៣ ប្រការ មានភ្លុកងដូចចន្ទោល មានភ្លៅដ៏មាំមួន។ ហត្ថិនាគទាំងអស់នោះ មានច្រើនសែន ជាសត្វបណ្ឌិតមានឫទ្ធិច្រើន ក៏មិនហ៊ានមើលងាយព្រះពុទ្ធនាគ។ ខ្ញុំនឹងនមស្ការព្រះពុទ្ធនាគ ក្នុងបឋមយាម មជ្ឈិមយាម និងបច្ឆិមយាម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បម្រើព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ មានសតិ និងសម្បជញ្ញៈ ដល់នូវសោតាបត្តិផល វាងវៃក្នុងសេក្ខភូមិទាំងឡាយ។ ព្រោះហេតុដែលខ្ញុំបានសន្សំអំពើជាកុសល ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ទើបខ្ញុំបានដល់នូវឧបដ្ឋាកភូមិនោះ ហើយជំនឿ (របស់ខ្ញុំ) ក៏តាំងនៅស៊ប់សួន ជាជំនឿមានផលច្រើន។