គ្រានោះ ខ្ញុំ​នៅក្នុង​អាស្រម​នា​ព្រៃ​ហិមពាន្ត បាន​ចូល​ទៅ​គាល់​ព្រះ​លោកនាយក ព្រះអង្គ​មាន​ព្យាយាម​ធំ ដែល​ទ្រង់​ទើប​ស្តេច​មក​ដល់​ថ្មីៗ។ ខ្ញុំ​កាន់ឆត្រ​ជា​វិការៈ​នៃ​ផ្កា ហើយ​ចូល​ទៅ​គាល់​ព្រះ​នរាសភៈ ដែល​កំពុង​ចូល​សមាធិ ហើយ​បាន​ធ្វើឲ្យខូច​សមាធិ​ព្រះអង្គ។ ខ្ញុំ​ផ្គងដៃ​ទាំងពីរ ហើយ​ថ្វាយ​ឆត្រ​ផ្កា ព្រះមានព្រះភាគ​ជាម​ហា​មុនី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​បាន​ទទួល។ ពួក​ទេវតា​ទាំងអស់ មានចិត្ត​រីករាយ ចូល​ទៅកាន់​ព្រៃ​ហិមពាន្ត ពួក​ទេវតា​ទាំងនោះ បាន​ញុំាង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ (ហើយ​ពោល​ថា) ព្រះពុទ្ធ​មាន​បញ្ញាចក្ខុ នឹង​ធ្វើ​អនុមោទនា។ ទេវតា​ទាំងនោះ លុះ​ពោល​ពាក្យ​នេះ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​នរៈ ដែល​កំពុង​បាំងឆត្រ​ផ្កាឈូក​ដ៏​ឧត្តម​របស់ខ្ញុំ​ឰដ៏​អាកាស។
 (ព្រះ​បទុមុ​ត្ត​រៈ​ត្រាស់​ថា) តាបស​បាន​លើក​ឆត្រ​ប្រដាប់ដោយ​ស្រទាប់ ៧ ថ្វាយ​តថាគត តថាគត​នឹង​សម្តែង​សរសើរ​តាបស​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។
ថយ | ទំព័រទី ១៣១ | បន្ទាប់