តាបស​នេះ នឹង​សោយ​ទេវ​រាជ្យ អស់ ២៥ កប្ប មួយទៀត នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣៤ ដង។ តាបស​នេះ បើ​អន្ទោល​ទៅកាន់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ផ្កាឈូក នឹង​បាំង​តាបស​នោះ ដែល​កំពុង​ឋិតនៅ​ក្នុង​ទីវាល។ កន្លងទៅ​មួយ​សែន​កប្ប ព្រះ​បរម​សាស្តា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ដឹង​ក្នុង​លោក។ លុះដល់​សាសនា ដែល​ព្រះពុទ្ធ​ព្រះនាម​គោតម ទ្រង់​ប្រកាស​ហើយ តាបស​នោះ នឹង​បាន​នូវ​អត្តភាព​ជា​មនុស្ស ជា​អ្នក​ប្រសើរ​ក្នុង​កាយ​ដ៏​សម្រេច​ដោយចិត្ត។ មាន​បងប្អូន​ពីរ​នាក់ ឈ្មោះ​បន្ថ​កៈ​ដូចគ្នា ទាំងពីរ​នាក់ នឹង​បាន​ទទួល​នូវ​ប្រយោជន៍​ដ៏​ឧត្តម ហើយ​ធ្វើ​ពុទ្ធសាសនា​ឲ្យ​រុងរឿង។
 ខ្ញុំ​មាន​អាយុ ១៨ ឆ្នាំ បាន​ចូល​ទៅកាន់​ផ្នួស តែ​ខ្ញុំ​មិន​សម្រេច​គុណវិសេស ក្នុង​សាសនាព្រះពុទ្ធ​ជា​សក្យ​បុត្រ​ទេ។ គតិ​របស់ខ្ញុំ​យឺត (ព្រោះ) ខ្ញុំ​បាន​មើលងាយ​គេ ក្នុង​កាលមុន
ថយ | ទំព័រទី ១៣២ | បន្ទាប់