បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​ចុល្ល​បន្ថ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចុល្ល​បន្ថ​កត្ថេ​រាប​ទាន។


បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រាប​ទាន ទី៥


 [១៧] កាល​ព្រះ​លោកនាថ ព្រះនាម​សុ​មេ​ធៈ ទ្រង់​ជា​អគ្គបុគ្គល ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ធ្វើ​នូវ​ការ​បូជា​ព្រះ​ស្តូប។ ព្រះ​ខីណាស្រព​ទាំងឡាយ​ណា ដែល​បាន​អភិញ្ញា ៦ មាន​ឫទ្ធិ​ច្រើន នៅក្នុង​ទីនោះ ខ្ញុំ​ក៏បាន​ប្រជុំ​ព្រះ​ខីណាស្រព​ទាំងនោះ ក្នុង​ទីនោះ ហើយ​បាន​ធ្វើ​សង្ឃភត្ត។ កាលនោះ ព្រះ​ថេរៈ​ឈ្មោះ​សុ​មេ​ធៈ ជា​ឧបដ្ឋាក​របស់​ព្រះមានព្រះភាគ​ព្រះនាម​សុ​មេ​ធៈ ព្រះ​ថេរៈ​នោះ បាន​ធ្វើ​អនុមោទនា ក្នុង​កាលនោះ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់