បុគ្គលគប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តីវិនាស អ្នកអាស្រ័យនៅក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវសម្លាញ់ ដែលជាប់ចំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលគប្បីគប់រកនូវបុគ្គលជាពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកបដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនអើពើ មិនអាឡោះអាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជាអ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់