ខ្ញុំជាអ្នកមានចិត្តរីករាយ បានដាំ (ដើមធ្នង់) ជាពោធិព្រឹក្សដ៏ឧត្តម ថ្វាយព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះដើមធ្នង់នោះ ដុះឡើងផុតអំពីផែនដី ខ្ញុំក៏បានថែទាំដើមធ្នង់ ជាពោធិដ៏ឧត្តមនោះអស់ ៥ ឆ្នាំ។ ខ្ញុំបានឃើញដើមធ្នង់មានផ្កាល្អចំឡែក គួរព្រឺរោម ហើយក៏ប្រកាសនូវកម្មរបស់ខ្លួន ទើបចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ គ្រានោះឯង ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជាសយម្ភូអគ្គបុគ្គលនោះ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវគាថាទាំងនេះថា
កុលបុត្តណា ដាំដើមឈើជាពោធិព្រឹក្សនេះផង ធ្វើពុទ្ធបូជាដោយគោរពផង តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងបាននូវទេវសម្បត្តិក្នុងទេវលោកអស់ ៣០ កប្ប នឹងបានជាស្តេចចក្រពត្តិអស់ ៦៤ ដង។