សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបានស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជននោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌។ គាថាដ៏ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បីការដឹងច្បាស់នូវធម៌។ សុភាសិតទាំងនេះ ដែលព្រះបច្ចេកពុទ្ធទាំងនោះ សំដែងផ្សេងៗ គ្នា ដើម្បីអនុគ្រោះដល់សត្វលោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បីញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង។
ចប់ បច្ចេកពុទ្ធាបទាន។