ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយ នឹងតាំង (ព្រះសារីបុត្ត) ក្នុងទីជាអគ្គសាវ័ក។
ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោមទស្សីអង្គណា ហើយបានសម្រេចបារមីក្នុងទីទាំងពួង អំពើដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ។ កម្មដែលខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិនេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវកិលេសទាំងឡាយ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះនិព្វាន ជាផ្លូវមិនកម្រើក កាលពិនិត្យមើលនូវពួកតិរ្ថិយទាំងអស់ បានអន្ទោលទៅក្នុងភព។ បុរសអ្នកមានព្យាធិ ស្វែងរកឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាកព្យាធិ យ៉ាងណាមិញ។ បុគ្គលស្វែងរកផ្លូវនៃអមតនិព្វាន ជាអសង្ខតធម៌ បួសជាឥសីមិនដែលដាច់អស់ ៥០០ ជាតិ ក៏យ៉ាងនោះដែរ។