សី​ហា​សនិយ​វគ្គ ទី២
សីហា​សន​ទាយ​កត្ថេ​រាប​ទាន ទី១


 [១៣] កាល​ព្រះ​លោកនាថ​ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ ទ្រង់​បរិនិព្វាន​ហើយ កាល​ពាក្យជា​ប្រធាន​គឺ​សាសនា ផ្សាយ​ទៅ​ហើយ​ក្នុង​ជន​ច្រើន។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​កសាង​សីហាសនៈ លុះ​កសាង​សីហាសនៈ​រួចហើយ ខ្ញុំ​ធ្វើ​តាំង​រងព្រះបាទ​ទៀត។ កាលបើ​ភ្លៀង​បង្អុរ​ចុះ​លើ​សីហាសនៈ ខ្ញុំ​ក៏​ធ្វើ​រោង​លើ​សីហាសនៈ​នោះ ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត។ វេលា​នោះ វិមាន​មា​នប​ណ្តាយ ២៤ យោជន៍ ទទឹង ១៤ យោជន៍ ដែល​បុញ្ញកម្ម​តាក់តែង​ឡើង​សម្រាប់​ខ្ញុំ។ ក្នុង​វិមាន​នោះ មាន​កញ្ញា ៧ ពាន់ តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល មាន​ទាំង​បល្ល័ង្ក​ជា​វិការៈ​នៃ​មាស ដែល​បុញ្ញកម្ម​និម្មិត​ល្អ​ហើយ។
ថយ | ទំព័រទី ១២៤ | បន្ទាប់