បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សីហា​សន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សីហា​សន​ទាយ​កត្ថេ​រាប​ទាន។


ឯកត្ថ​ម្ភិ​កត្ថេ​រាប​ទាន ទី២


 [១៤] ពួក​គណៈ​ធំ របស់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ពួក​ជន​ទាំងនោះ បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង ហើយ​ជឿ​ព្រះ​តថាគត។ ពួក​ជន​ទាំងពួង ជួបជុំ​ប្រឹក្សា​គ្នា ហើយ​ធ្វើ​រោង​ថ្វាយព្រះ​សាស្តា តែ​នៅ​ខ្វះ​សសរ ១ ក៏​នាំគ្នា​ជ្រើស​រក​ក្នុង​ព្រៃធំ។ កាលនោះ ខ្ញុំ​ឃើញ​ជន​ទាំងនោះ​ក្នុង​ព្រៃ​ហើយ ចូល​ទៅ​ជិត​ជន​ទាំងនោះ ក៏​ផ្គង​អញ្ជលី​សាកសួរ​ពួក​នោះ។ ពួក​ឧបាសក អ្នកមានសីល​ទាំងនោះ ដែល​ខ្ញុំ​សួរ​ហើយ ក៏​ប្រាប់​ថា ពួក​យើង​ប្រាថ្នា​នឹង​ធ្វើ​រោង តែ​នៅ​ខ្វះ​សសរ ១។
ថយ | ទំព័រទី ១២៦ | បន្ទាប់