ក្នុង​កប្ប​ទី ២១ ខ្ញុំ​កើតជា​ក្សត្រិយ៍​ឈ្មោះ​ឧទេនៈ លំនៅ​របស់ខ្ញុំ​ក្នុង​ទីនោះ មាន​ជាន់ ៧ ដែលគេ​តាក់តែង​ល្អ​ហើយ។ ខ្ញុំ​កើត​ក្នុង​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​តែង​ទទួល​សេចក្តី​សុខ​គ្រប់ប្រការ នេះ​ជា​ផល​នៃ​សសរ​មួយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សសរ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សសរ​មួយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកត្ថ​ម្ភិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកត្ថ​ម្ភិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២៨ | បន្ទាប់