ក្នុង​កប្ប​ទីមួយ​សែន អ្នក​នឹង​បាន​ជា​ព្រះរាជា ព្រះនាម​ចេ​លៈ ៤ ដង ក្នុង​កប្ប​ទី ៦០ ពាន់ នឹង​បាន​កើតជា​ជន ឈ្មោះ​ឧប​ចេ​លៈ ៤ ដង។ ក្នុង​កប្ប​ទី ៥ ពាន់ នឹង​បាន​ជា​ជន ឈ្មោះ​ចេ​លៈ ៤ ដង​ទៀត ជាធំ​ក្នុង​ទ្វីប​ទាំង ៤ បរិបូណ៌​ដោយ​កែវ ៧ ប្រការ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នន្ទ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នន្ទ​ត្ថេ​រាប​ទាន។


ចុល្ល​បន្ថ​កត្ថេ​រាប​ទាន ទី៤


 [១៦] កាលនោះ ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​គួរ​ទទួល​គ្រឿងបូជា គេច​ចេញ​ចាក​គណៈ ទៅ​គង់​ក្នុង​ព្រៃ​ហិមពាន្ត។
ថយ | ទំព័រទី ១៣០ | បន្ទាប់