ក្នុង​ភទ្ទកប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន មាន​អានុភាព​ច្រើន ជា​រាជ​ឥសី​មាន​កម្លាំង​ច្រើន។ ខ្ញុំ​នោះ​តាំងនៅ​ក្នុង​សីល ៥ ហើយ​ញុំាង​ពួក​ជន​ច្រើន​នាក់​ឲ្យ​ដល់​នូវ​សុគតិ ខ្ញុំ​ជាទីស្រឡាញ់​នៃ​ទេវតា​ទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រាប​ទាន។


រា​ហុល​ត្ថេ​រាប​ទាន ទី៦


 [១៨] ខ្ញុំ​បាន​ក្រាល​កញ្ចក់​ក្នុង​ប្រាសាទ ៧ ជាន់ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ទ្រង់
ថយ | ទំព័រទី ១៣៦ | បន្ទាប់