ព្រាហ្មណ៍​នោះ បួស​ក្នុង​សាសនា​ហើយ នឹង​បាន​នូវ​សេចក្តី​ត្រេកអរ​រីករាយ មាន​នាម​ថា​សាគ​តៈ នឹង​បាន​ជា​សាវ័ក​របស់​ព្រះ​សាស្តា​នោះ។
ខ្ញុំ​លុះ​បួស​រួចហើយ ក៏​វៀរចាក​បាបកម្ម​ដោយ​កាយ លះបង់​នូវ​វចីទុច្ចរិត ជម្រះ​សំអាត​នូវ​អាជីវ​បារិសុទ្ធិ​សីល។ ខ្ញុំ​កាល​នៅ​យ៉ាងនេះ ជា​អ្នក​ឈ្លាសវៃ​ក្នុង​តេជោធាតុ កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សាគ​តត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សាគ​តត្ថេ​រាប​ទាន។


មហា​កច្ចា​យន​ត្ថេ​រាប​ទាន ទី៣


 [៣៥] ខ្ញុំ​បាន​ធ្វើ​ចេតិយ​ឈ្មោះ​បទុមៈ ជា​វិការៈ​នៃ​ផ្ទាំង​ថ្ម​លាប​ដោយ​ទឹកមាស ថ្វាយព្រះ​លោកនាថ ព្រះ​នាម​បទុមុ​ត្ត​រៈ។
ថយ | ទំព័រទី ១៩០ | បន្ទាប់