ពោធិសត្វ​ទាំងឡាយ​ណា មានការ​កសាង​បាន​ធ្វើ​ទុក​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ទាំងពួង តែ​មិនទាន់​បាន​មោក្ខធម៌ ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ទេ ពោធិសត្វ​ទាំងនោះ ជា​អ្នកប្រាជ្ញ មាន​បញ្ញា​មុត​ថ្លា រមែង​បាន​នូវ​ភាពជា​សព្វញ្ញុ​ពុទ្ធ ព្រោះ​ប្រធាន​នៃ​ការ​ត្រាស់​ដឹង​នោះ​ផង ព្រោះ​អធ្យាស្រ័យ​មាន​កម្លាំង​ដ៏​ធំ​នោះ​ផង ព្រោះ​តេជះ​នៃ​បញ្ញា​នោះ​ផង។
 សូម្បី​តថាគត ក៏បាន​ប្រាថ្នា​នូវ​ភាពជា​ព្រះពុទ្ធ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​មុនៗ ទាំងឡាយ​រាប់មិនអស់ ដែល​ជា​ព្រះរាជា ហេតុ​ធម៌​បរិបូណ៍​ដោយ​បារមី ៣០។ តថាគត​បាន​នមស្ការ​ថ្វាយបង្គំ​ដោយ​ម្រាមដៃ ១០ ដោយ​ក្បាល ចំពោះ​ព្រះ​សម្ពោធិញ្ញាណ របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំងឡាយ​ផង ចំពោះ​ព្រះសម្ពុទ្ធ​ទាំងឡាយ ជានា​យក​នៃ​សត្វលោក ព្រមទាំង​ព្រះសង្ឃ​ផង។ រតនៈ​ទាំងឡាយ​រាប់មិនអស់ មាន​ក្នុង​ពុទ្ធ​កេ្ខ​ត្ត​ទាំងប៉ុន្មាន ទេវតា​ដែល​ឋិតនៅ​ឰដ៏​អាកាស​ផង ឋិតនៅ​លើ​ដែនដី​ផង រមែង​នាំមក​នូវ​រតនៈ​ទាំងពួង​នោះ ដោយចិត្ត។
ថយ | ទំព័រទី ២ | បន្ទាប់