ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ជាង​ធ្វើ​រោង​សំណាក់ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​រោង​សំណាក់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អា​យា​តទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អា​យា​តទាយ​កត្ថេ​រាប​ទាន។


ធម្ម​ចក្កិ​កត្ថេ​រាប​ទាន ទី៩


 [៤១] ធម្មចក្ក​ដ៏​វិចិត្រ​ល្អ ដែល​អ្នកប្រាជ្ញ​សរសើរ​ហើយ ខ្ញុំ​បាន​តម្កល់ទុក​ខាង​មុន​សីហាសនៈ របស់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ។ ខ្ញុំ​មាន​យាន និង​ពល​ពាហនៈ រមែង​រុងរឿង​ដោយ​វណ្ណៈ ៤ យ៉ាង ពួក​ជន​ដ៏​ច្រើន ដើរតាម​ហែហម​ខ្ញុំ​ជានិច្ច។ ខ្ញុំ​មាន​តូរ្យតន្ត្រី ៦០.០០០ ហែហម​សព្វកាល ខ្ញុំ​រមែង​ល្អ​ដោយ​បរិវារ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។
ថយ | ទំព័រទី ២០៣ | បន្ទាប់