ក្នុង​កប្ប​ទី ៣០.០០០ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២.០០០ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រិយ៍ ៥ ដង ព្រះ​នា​មហ​ត្ថិ​យៈ​ដូចគ្នា ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​បញ្ច​ហត្ថិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ច​ហត្ថិ​យត្ថេ​រាប​ទាន។


បទុម​ច្ឆ​ទនិ​យត្ថេ​រាប​ទាន ទី៦


 [៤៨] កាល​ព្រះ​លោកនាថ ជា​អគ្គបុគ្គល ព្រះនាម​វិបស្សី ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​យក​ផ្កាឈូក​ដែល​រីក​ល្អ លើក​តម្កល់​លើ​ជើងថ្ករ។ លុះ​ខ្ញុំ​លើកជើង​ថ្ករ​ឡើង ផ្កា​ក៏​អណ្តែត​ត្រសែត​ទៅ​ឯអាកាស ជាទី​រីករាយ​នៃ​ពួក​សត្វស្លាប ធ្វើ​ជា​ដម្បូ​លបិទ​បាំង​កំ​ដៅ​ថ្ងៃ​នាអាកាស ខ្ញុំ​ក៏បាន​ទ្រ​នូវ​ជើងថ្ករ​នោះ។
ថយ | ទំព័រទី ២២២ | បន្ទាប់