ខ្ញុំបម្រើ​ព្រះ​ថេរៈ​ជា​បង​របស់ខ្ញុំ​រួចហើយ រើស​ព្រះធាតុ​ដាក់​ក្នុង​បាត្រ នាំមក​ថ្វាយព្រះ​សម្ពុទ្ធ ជា​ច្បង​ក្នុង​លោក​ដ៏​ប្រសើរ​ជាង​នរៈ។ ព្រះពុទ្ធ (ព្រះអង្គ​ប្រសើរ) ក្នុង​លោក ព្រមទាំង​ទេវលោក ទ្រង់​ទទួល​ដោយ​ព្រះហស្ត​ទាំងពីរ ហើយ​បង្ហាញ​នូវ​ព្រះធាតុ​នោះ ទើប​ប្រកាស​តាំង​ខ្ញុំ​ជា​អគ្គសាវ័ក។ ឯចិត្ត​របស់ខ្ញុំ​រួច​ស្រឡះ​ហើយ សទ្ធា​របស់ខ្ញុំ​តម្កល់​ខ្ជាប់​ហើយ ខ្ញុំ​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចុន្ទ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចុន្ទ​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣៣ | បន្ទាប់