ខ្ញុំ​បាន​ជា​ស្តេច មាន​កម្លាំង​ច្រើន ជា​ស្តេច​ឈ្នះ​សឹកសង្គ្រាម មាន​សមុទ្រ​ទាំង ៤ ជា​ព្រំប្រទល់ ទ្រង់​ជា​ឥស្សរៈ​ក្នុង​ជម្ពូទ្វីប​អស់ ២៨ ដង។ (ខ្ញុំ​ទ្រទ្រង់) នូវ​រាងកាយ​នេះ​ជាទីបំផុត ភព​ជាទីបំផុត​កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​បាន​ដល់​នូវ​ទី​មិន​កម្រើក គឺ​ព្រះនិព្វាន។ ក្នុង​កប្ប​ទី ៣៤.០០០ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ជា​ក្សត្រ​មាន​តេជះ​ច្រើន ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឱប​វុយ្ហ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឱប​វុយ្ហ​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៤២ | បន្ទាប់