សទ្ធា​មិន​ញាប់ញ័រ​ដែល​បុគ្គល​ណា តម្កល់​ល្អ​ហើយ​ចំពោះ​ព្រះ​តថាគត បុគ្គល​នោះ រមែង​មិនទៅ​កាន់​ទុគ្គតិ ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​នោះ។
 ឱ ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ ព្រះអង្គ​ជា​បុគ្គល​ប្រសើរ ឱ ! ពូជ​ដ៏​ល្អ គឺ​បុណ្យ ខ្ញុំ​ជា​បក្សី បណ្តុះ​ទុក​ល្អ​ហើយ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រ ៨ ដង មាន​ព្រះនាម​ដូចគ្នា គឺ​ព្រះនាម​ថា​សុ​ចារុ​ទស្សនៈ ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បច្ចា​គម​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បច្ចា​គម​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៥៦ | បន្ទាប់