មិនទៅ​កាន់​ទុគ្គតិ​អស់ ៩៤ កប្ប។
 ខ្ញុំ​បាន​ទទួល​សម្បត្តិ​ដ៏​ល្អ ក្នុង​សុគតិ​ទាំងឡាយ មិនមែន​តិច​ឡើយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ខ្ញុំ​សរសើរ​ព្រះសម្ពុទ្ធ ជានា​យក​នៃ​សត្វលោក ហើយ​មិន​ស្គាល់​នូវ​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ១៤ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៤ ដង ព្រះនាម​ឧគ្គ​តៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បរ​ប្ប​សា​ទក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បរ​ប្ប​សា​ទក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៥៨ | បន្ទាប់