អម្ព​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៧០] ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ទ្រង់​គង់នៅ​ក្នុង​ទី​ចន្លោះភ្នំ ព្រះអង្គ​មិន​មាន​ឧប​ធិ​ក្កិ​លេស (មានព្រះហឫទ័យ) ផ្សាយ​មេត្តា​ទៅ​ក្នុង​លោក​មិន​មាន​ប្រមាណ។ គ្រានោះ ខ្ញុំ​បាន​កើតជា​ស្វា លើ​ភ្នំ​ដ៏​ឧត្តម​ឈ្មោះ​ហិមពាន្ត បានឃើញ​ព្រះពុទ្ធ មានគុណ​មិន​ថោកថយ មានគុណ​ដ៏​ក្រៃលែង ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ។ ក្នុង​គ្រានោះ មាន​ដើម​ស្វាយ​មាន​ផ្លែ ក្នុង​ទី​មិន​ឆ្ងាយ​អំពី​ភ្នំ​ហិមពាន្ត ខ្ញុំ​ក៏បាន​បេះ​ផ្លែស្វាយ​ទុំ​មាន​រសផ្អែម អំពី​ដើម​ស្វាយ​នោះ ព្រមទាំង​ទឹកឃ្មុំ ហើយ​ថ្វាយព្រះ​សម្ពុទ្ធ។ ព្រះពុទ្ធ​ព្រះនាម​អនោមទស្សី ជាម​ហា​មុនី ទ្រង់ព្យាករ​ខ្ញុំ​នោះ​ដោយ​ទាន​របស់ខ្ញុំ​ទាំង ២ គឺ​ទាន​ទឹកឃ្មុំ​នេះ និង​ទាន​ទឹក​ផ្លែស្វាយ​នេះ​ថា
 ស្វា​នេះ នឹង​រីករាយ​ក្នុង​ទេវលោក​អស់ ៥៧ កប្ប នឹង​អន្ទោល​ទៅកាន់​ភព​ដ៏​ច្រឡូកច្រឡំ ក្នុង​កប្ប​ដ៏​សេស។
ថយ | ទំព័រទី ២៦៤ | បន្ទាប់