បានឮ​ថា ព្រះ​សុ​មន​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ ដូច្នេះ។

ចប់ សុ​មន​ត្ថេ​រាប​ទាន។


បុប្ផ​ចង្កោ​ដិ​យត្ថេ​រាប​ទាន ទី១០


 [៧២] (ខ្ញុំ​បានឃើញ) ព្រះពុទ្ធ​ព្រះនាម​សិខី ព្រះអង្គ​មាន​សភាព​មិន​ខ្លបខ្លាច ដូច​សីហៈ ដូច​គ្រុឌ​ប្រសើរ​ជាង​ពួក​បក្សី ដូច​ខ្លាធំ​ដ៏​ល្អ​ប្រសើរ ដូច​កេសរ​រាជសីហ៍ មាន​ជាតិ​ខ្ពង់ខ្ពស់ ព្រះអង្គ​ជាស​រណៈ​នៃ​លោក​ទាំង ៣ មិន​ញាប់ញ័រ ទ្រង់​ឈ្នះ​មារ ប្រសើរ​ជាង​ពួក​សមណៈ ទ្រង់​គង់នៅ​ដោយមាន​ភិក្ខុសង្ឃ​ចោមរោម។ ខ្ញុំ​បាន​ដាក់​ផ្កាននោង​ដ៏​ប្រសើរ​ក្នុង​ប្រអប់ ហើយ​ថ្វាយ​ទាំង​ប្រអប់​ធំ ចំពោះ​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ ខ្ញុំ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​ដល់​នូវ​ទី​មិន​កម្រើក គឺ​ព្រះនិព្វាន ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​នោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ២៦៧ | បន្ទាប់