បានឮ​ថា ព្រះ​បា​ដលិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បា​ដលិ​បុប្ផិ​យត្ថេ​រាប​ទាន។


ឋិត​ញ្ជ​លិ​យត្ថេ​រាប​ទាន ទី៩


 [៨១] ក្នុង​ភព​មុន ខ្ញុំ​ជាញ្រន​ម្រឹគ​នៅក្នុង​ព្រៃផ្សៃ បានឃើញ​ព្រះសម្ពុទ្ធ​មាន​ព្រះគុណ ៣២ ដ៏​ប្រសើរ​ក្នុង​ទីនោះ។ ខ្ញុំ​ធ្វើ​អញ្ជលី​ចំពោះ​ព្រះពុទ្ធ ព្រះអង្គ​គង់នៅ​លើ​កម្រាល​ស្លឹកឈើ ដែល​ខ្ញុំ​ចាត់ចែង​ទុក​ក្នុង​ទី​មិន​ឆ្ងាយ​អំពី​ទីនោះ ហើយ​ខ្ញុំ​បែរមុខ​ឆ្ពោះទៅ​ទិសខាងកើត ដើរចៀស​ចេញទៅ។ លំដាប់នោះ ការ​ធ្លាក់ចុះ​រន្ទះ ក៏​ធ្លាក់​ត្រូវ​ក្បាល​ខ្ញុំ ក្នុង​កាលនោះ ខ្ញុំ​ក៏បាន​ធ្វើ​អញ្ជលី​ម្តង​ទៀត ក្នុង​កាល​ទៀប​ស្លាប់។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​អញ្ជលី​កម្ម​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​អញ្ជលី​កម្ម។ ក្នុង​កប្ប​ទី ៥៤ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ​ព្រះនាម​មិគ​កេតុ មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។
ថយ | ទំព័រទី ២៧៨ | បន្ទាប់