និ​បន្ន​ញ្ជ​លិ​កត្ថេ​រាប​ទាន ទី៣


 [៨៥] ខ្ញុំ​អង្គុយ​នៅ​ទៀប​គល់ឈើ ក្នុង​ព្រៃ​ញាតស្បាត​ធំ ខ្ញុំ​ត្រូវ​រោគ​ដ៏​ក្រៃលែង​បៀតបៀន ហើយ​ដល់​នូវ​ភាព​គួរ​គេ​អាណិត​ក្រៃលែង។ ព្រះ​សាស្តា ព្រះនាម​តិស្សៈ ទ្រង់​ចូល​មក​ជិត​ខ្ញុំ ដោយ​អាស្រ័យ​សេចក្តី​អនុគ្រោះ ខ្ញុំ​នោះ​ជា​អ្នក​ដេក​ស្ងប់ស្ងៀម ហើយ​ធ្វើ​អញ្ជលី (ចំពោះ​ព្រះ​សាស្តា) ដោយ​ត្បូង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្តល្អ បាន​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ព្រះអង្គ​ជា​បុគ្គល​ឧត្តម​ជាង​សត្វ​ទាំងពួង ហើយ​ធ្វើ​នូវ​កាលកិរិយា ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ ជា​បុរស​ឧត្តម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការថ្វាយបង្គំ។ ក្នុង​កប្ប​ទី ៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៥ ដង ព្រះ​នាម​មហា​សិ​ខៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់