ខ្ញុំ​បាន​ទៅដល់​អាស្រម​ហើយ ក៏បាន​ចាត់ចែង​នូវ​អាវាស រួច​យក​នូវ​អម្រែក​ដើរទៅ​កាន់​ចន្លោះភ្នំ។ គាប់​ជួន​ពស់ថ្លាន់​មាន​រូប​ដ៏​សម្បើម មាន​កម្លាំង​ច្រើន បៀតបៀន (នូវ​ខ្ញុំ) ខ្ញុំ​ក៏​នឹកដល់​បុព្វកម្ម ហើយ​ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៣៩ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អធោ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អធោ​បុប្ផិ​យត្ថេ​រាប​ទាន។


រំ​សិស​ញ្ញ​កត្ថេ​រាប​ទាន ទី៥


 [៨៧] ក្នុង​ភព​មុន ខ្ញុំ​សម្រេចការ​នៅ​ក្បែរ​ភ្នំ​ហិមពាន្ត ខ្ញុំ​ស្លៀកពាក់​ឧត្តរាសង្គៈ ជា​ស្បែក​ខ្លា នៅត្រង់​ចន្លោះភ្នំ។
ថយ | ទំព័រទី ២៩០ | បន្ទាប់