ព្រោះតែ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​តាំង​ចំពោះ​ព្រះសម្ពុទ្ធ ទើប​ខ្ញុំ​ទទួលរង​កុសលកម្ម​ជា​របស់​ខ្លួន ដែល​ខ្លួន​បាន​សាង​ល្អ​ហើយ​ក្នុង​ភព​មុន។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​តាំង ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​តាំង។ ក្នុង​កប្ប​ទី ៣៨ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៣ អង្គ ព្រះនាម រុ​ចិ ១ ឧប​រុ​ចិ ១ មហា​រុ​ចិ ១ ជាគម្រប់ ៣។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​បី​ឋិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​បី​ឋិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣០០ | បន្ទាប់